University of Management and Economics
* សេចក្តីផ្តើម
មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរ បានចាប់បើកដំណើរការ មាន ឡើងតាំងពីឆ្នាំ១៩៩៨ ដោយយោងទៅតាមតម្រូវការរបស់និស្សិតដែលបានជ្រើស រើសយកនូវមហាវិទ្យា ល័យនេះ ក្នុងគោលបំណងដើម្បីចង់ចេះចង់ដឹងចង់មានជំ នាញច្បាស់លាស់ និងឆ្លើយតបទៅតាមតម្រូវការទីផ្សារ នាឆ្នាំកន្លងទៅនេះក៏ដូច បច្ចុប្បន្ន និងពេលអនាគតកាលផងដែរ ។ដូច្នេះហើយឯកឧត្តមសាកលវិទ្យាធិការ និងគណៈគ្រប់គ្រងដែលពាក់ព័ន្ធគ្រប់រូបបានសម្រេចដាក់នូវមហាវិទ្យាល័យនេះឲ្យ ដំណើរការមានឡើង ហើយតម្រូវឲ្យរៀបចំកម្មវិធីសិក្សាដោយចំណាយរយៈពេល៤ ឆ្នាំទើបអាចបញ្ចប់ ថ្នាក់បរិញ្ញាបត្រ ក្នុងជំនាន់នីមួយៗ ស្របទៅតាមកម្មវិធីរបស់ ក្រសួងអប់រំថ្នាក់ឧត្តមសិក្សា។
* បេសកកម្ម
មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍មានបេសកកម្មផ្ដល់ឲ្យនិស្សិត នូវចំណេះដឹងក្នុងការគ្រប់គ្រងអាជីវកម្មប្រកបដោយសមត្ថភាពគ្រប់គ្រាន់ និងគុណ តម្លៃដើម្បីក្លាយជាបញ្ញវន្តឲ្យស្របទៅនឹងតម្រូវការធនធានមនុស្ស និងទីផ្សារការងារ នាសម័យកាលសកលភាវូបនីយកម្ម បច្ចុប្បន្ន។
* គោលបំណង
ដើម្បីឆ្លើយតបទៅនឹងបេសកកម្មខាងលើ មហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្ម និង ទេសចរណ៍ មានគោលបំណងដូចខាងក្រោម ៖
- ផ្ដល់ឲ្យនិស្សិតនូវចំណេះដឹងទូទៅក្នុងការគ្រប់គ្រងអាជីវកម្ម
- ជួយឲ្យនិស្សិតមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលជាតម្រូវការចាំបាច់នៅក្នុង ទីផ្សារការងារប្រកួតប្រជែងទាំងនាពេលបច្ចុប្បន្ន និងអនាគតជាពិសេសនៅក្នុង តំបន់អា ស៊ាន ។
-ផ្តល់ឲ្យនិស្សិតនូវសមត្ថភាពក្នុងការពិចារណាឱ្យបានស៊ីជម្រៅចំពោះបញ្ហាដែលត្រូវ ប្រឈម ទៅនឹងបរិយាកាសប្រកួតប្រជែង ។
-បណ្តុះបណ្តាលនិសិ្សតឱ្យមានប្រឌិតញ្ញាណខ្ពស់ក្នុងការច្នៃប្រឌិត និងការបង្កើតថ្មី ។
-ជំរុញឲ្យនិស្សិតមានការអនុវត្តន៍ដែលផ្សារភ្ជាប់ជាមួយទ្រឹស្តី ដើម្បីឈានទៅរក ភាព ច្បាស់លាស់និងទំនុកចិត្តក្នុង ទីផ្សារការងារប្រកួតប្រជែង ។
*ឯកទេសជ្រើសរើស
១-គ្រប់គ្រងធនធានមនុស្ស ៧-សវនកម្ម
២-គ្រប់គ្រងទូទៅ ៨-ធនាគារ និងហិរញ្ញវត្ថុ
៣-គ្រប់គ្រងគម្រោង ៩-គ្រប់គ្រងម៉ាឃិតធិង
៤-គ្រប់គ្រងពាណិជ្ជកម្ម ១០-ជំនួញ និងការលក់
៥-សហគ្រិនភាព ១១-មគ្គុទេសក៍ទេសចរណ៍
៦-គណនេយ្យ និងហិរញ្ញវត្ថុ ១២-សណ្ឋាគារ និង រមនីយដ្ឋាន
*រចនាសម្ព័ន្ធមហាវិទ្យាល័យ